កាតព្វកិច្ចសង្គម

តើកាតព្វកិច្ចសង្គមមានអត្ថន័យយ៉ាងដូចម្តេច?

ពាក្យថាកាតព្វកិច្ចសង្គមមានន័យថា ជាតួនាទី ឬ កិច្ចការដែលបុគ្គលគ្រប់ៗរូបនៅក្នុងសង្គមត្រូវតែ​ប្រតិបត្តិប្រព្រឹត្តទៅតាមតួនាទីរៀងៗខ្លួន ពោលគឺបុគ្គលនីមួយៗនោះឯង ត្រូវតែស្គាល់តួនាទីរបស់ខ្លួន ហើយបំពេញតួនាទីឲ្យបានខ្ជាប់ខ្ជួន ប្រសិនបើគ្រូត្រូវបំពេញតួនាទីជាគ្រូ ប្រសិនបើសិស្សត្រូវបំពេញ​តួនាទីជាសិស្ស ប្រសិនជាឪពុកម្តាយត្រូវបំពេញតួនាទីជាឪពុកម្តាយ ប្រសិនជាកូនត្រូវបំពេញតួនាទី ជាកូនជាដើម។ល។
តើកាតព្វកិច្ចនៅក្នុងព្រះពុទ្ធសាសនាមានន័យដូចម្តេច?
កាតព្វកិច្ចក្នុងព្រះពុទ្ធសាសនា ដែលព្រះសម្មាសម្ពុទ្ធបានប្រៀនប្រដៅដល់ពុទ្ធបរិស័ទរបស់ព្រះអង្គ​អោយគោរពប្រតិបត្តិ គឺមានសេចក្តីលំអិតនិង ក្បោះក្បាយស៊ីជំរៅនៅក្នុងប្រសូតដែលមានឈ្មោះថា​ សង្គាលសូត្រ

សង្គាលសូត្រ គឺជាប្រសូតដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងទៅកាន់បុរសជនជាតិសីហលៈ (ស្រីលង្កា) អំពីកាតព្វកិច្ចដែលសង្គមក្នុងចក្រវាលទាំងមូលគប្បីបំពេញ ដើម្បីប្រយោជន៍ ដើម្បីសន្តិភាព ដើម្បី​ភាពរុងរឿង នៅក្នុងសង្គមមនុស្ស។
កាតព្វកិច្ចដែលព្រះសម្មាសម្ពុទ្ធ សំដែងនៅក្នុងសង្គាលសូត្រនោះមានដូចតទៅៈ
សង្គាលសូត្រមានន័យថា ព្រះសូត្រដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែងចំពោះបុរសវ័យក្មេងម្នាក់​ឈ្មោះ សីហលៈ នៅក្នុងប្រសូត្រនេះ ព្រះសម្មាសម្ពុទ្ធពន្យល់យ៉ាងក្បោះក្បាយ អំពីកាតព្វកិច្ចសង្គម​សំរាប់មនុស្សដែលរស់នៅក្នុង​ សង្គម យកទៅប្រតិបត្តិ ដើម្បីជាប្រយោជន៍ ដើម្បីជាសន្តិភាព ដើម្បី​បញ្ចៀសនូវភ័យន្តរាយដើម្បីភាពឈានទៅរក សួគ៌និពា្វន និង​ បញ្ចៀសនូវអបាយភូមិ ៤។​
កាតព្វកិច្ច ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងទូន្មានមានដូចជាៈ កាតព្វកិច្ចរបស់កុលបុត្រ កុលធីតា. មាតាបិតា. សិស្ស. គ្រូ. ស្វាមី-ភរិយា. មិត្ត. ព្រឹទ្ធាចារ្យ. ចៅហ្វាយ. អ្នកបំរើ. ឧបាសក-ឧបាសិកា. ភិក្ខុ ហើយនិងថ្នាក់ដឹកនាំ។ល។
កាតព្វកិច្ច ៥ យ៉ាងសម្រាប់កុលបុត្រកុលធីតា 
១. កូនប្រុសស្រី ត្រូវតែនៅកៀកមាតាបិតា 
 


No comments:

Post a Comment